Khmer

Khmer | ភាសាខ្មែរ

សេវាកម្មក្នុងគ្រាមានអាសន្នរបស់រដ្ឋ (SES) គឺជាអង្គការអ្នកស្ម័គ្រចិត្តដែលអាចជួយអ្នកក្នុងគ្រា
មានអាសន្នដោយទឹកជំនន់ ឬព្យុះ។ អ្នកមិនចាំបាច់ត្រូវបង់សម្រាប់សេវាកម្មនេះទេ។

ប្រសិនបើអ្នកហៅទូរសព្ទទៅលេខ 132 500 ពីទូរសព្ទរបស់អ្នក នោះអ្នកស្ម័គ្រចិត្តមកពី SES នឹងមកដល់ផ្ទះរបស់អ្នក ប្រសិនបើវាត្រូវបាន ទឹកជន់លិច ឬត្រូវបានខូចខាតដោយព្យុះ។ អ្នកក៏អាចស្នើសុំអ្នកបកប្រែផ្ទាល់មាត់បានផងដែរ។ អ្នកស្ម័គ្រចិត្ត SES តែងតែពាក់ឯកសណ្ឋានពណ៌ ទឹកក្រូចជានិច្ច។ ពួកគេមានបទពិសោធន៍ក្នុង ការឆ្លើយតបចំពោះគ្រាមានអាសន្នដោយទឹកជំនន់ ឬព្យុះ។

សូមមើលខាងក្រោមនេះ សម្រាប់ព័ត៌មានបន្ថែម ស្ដីពីរបៀបដែលអ្នកអាចត្រៀមរៀបចំគ្រួសារ និងផ្ទះរបស់អ្នកសម្រាប់ទឹកជំនន់ និងព្យុះ។

ប្រសិនបើអ្នកមិនយល់ពីព័ត៌មាននេះទេ សូមសួរសមាជិកគ្រួសារ មិត្តភ័ក្តិ ឬអ្នកជិតខាងដើម្បីបានជំនួយ។

សារទូទៅ

គ្រាមានអាសន្នអាចកើតឡើងនៅកន្លែងណាមួយ នៅពេលណាមួយ។

ដោយការរៀបចំសម្រាប់គ្រាមានអាសន្ន អ្នកអាចកាត់បន្ថយផលប៉ះពាល់នៃគ្រោះអាសន្ន និងស្ដារឡើងវិញបានលឿនក្រោយមកទៀត។

យើងចង់ធានាថាពលរដ្ឋវិចថូរៀទាំងអស់បានត្រៀមរៀបចំ និងដឹងអំពីអ្វីខ្លះដែលត្រូវធ្វើនៅក្នុងករណី ដែលតំបន់នានានៅជិតពួកគេ ត្រូវបានរងផល ប៉ះពាល់ដោយសារព្យុះ ឬទឹកជំនន់។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ដើម្បីជួយជាមួយនឹងព័ត៌មានអំពីគ្រាមានអាសន្ន សូមហៅទូរសព្ទទៅសេវាកម្មបកប្រែ ភាសាសរសេរ និងភាសាផ្ទាល់មាត់ តាមលេខ 131 450 (ការហៅទូរសព្ទដោយឥតគិតថ្លៃ) ហើយស្នើសុំពួកគេឱ្យទូរសព្ទទៅបណ្ដាញ
ទូរសព្ទបន្ទាន់ VicEmergency Hotline (លេខ 1800 226 226)។

ប្រសិនបើអ្នកស្គាល់អ្នកណាម្នាក់ដែលមិនអាច
និយាយភាសាអង់គ្លេស សូមផ្ដល់លេខនេះទៅឱ្យ ពួកគេ។

មើលថែទាំក្រោយគ្រាមានអាសន្ន នៅពេលដែល គ្រោះថ្នាក់អាចនៅតែកើតមាន។

វាអាចមិនមានសុវត្ថិភាពសម្រាប់អ្នកដើម្បីវិលត្រឡប់ទៅផ្ទះ ឬកន្លែងធ្វើការរបស់អ្នកវិញ។

បន្តទទួលបានព័ត៌មាន – តាមដានការព្រមាន អំពីព្យុះ និងទឹកជំនន់តាមរយៈបណ្ដាញ ទូរសព្ទបន្ទាន់ VicEmergency hotline (លេខ 1800 226 226) ឬនៅលើគេហទំព័រ VicEmergency website - https://emergency.vic.gov.au/respond/

ព្យុះជាក់លាក់

ព្យុះអាចកើតឡើងនៅកន្លែងណាមួយ និងនៅពេលណាមួយ។

ព្យុះទាំងនោះអាចនាំមកនូវខ្យល់ខ្លាំង ទឹកជំនន់ភ្លាមៗ ព្រឹល និងរន្ទះធំៗ។

វាអាចបណ្ដាលឱ្យមានការខូចខាតខ្លាំង ហើយធ្វើឱ្យជីវិតរបស់អ្នកប្រឈមនឹងហានិភ័យ។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ ដើម្បីជួយជាមួយនឹងព័ត៌មានអំពីគ្រាមាន

អាសន្ន សូមហៅទូរសព្ទទៅសេវាកម្មបកប្រែ ភាសាសរសេរ និងភាសាផ្ទាល់មាត់ តាមលេខ 131 450 (ការហៅទូរសព្ទដោយឥតគិតថ្លៃ) ហើយស្នើសុំពួកគេឱ្យទូរសព្ទទៅបណ្ដាញ
ទូរសព្ទបន្ទាន់ VicEmergency Hotline (លេខ 1800 226 226)។

រៀបចំផែនការសម្រាប់អ្វីដែលអ្នកនឹងត្រូវធ្វើ និងយកទៅជាមួយអ្នក ប្រសិនបើអ្នកត្រូវការ ជម្លៀសចេញ។

ស្វែងយល់អំពីរបៀបដើម្បីរៀបចំផ្ទះ និង/ឬ កន្លែងធ្វើការរបស់អ្នក ព្រមទាំងអ្វីខ្លះដែលត្រូវធ្វើ នៅក្នុងអំឡុងពេលព្យុះនៅឯគេហទំព័រ VICSES – www.ses.vic.gov.au